តើការជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាការក្បត់ព្រះអម្ចាស់យេស៊ូវមែនឬទេ?
ព្រះដ៏មានគ្រប់ព្រះចេស្ដាបានលេចមក ហើយកំពុងធ្វើកិច្ចការនៅគ្រាចុងក្រោយ ដោយសម្ដែងចេញព្រះបន្ទូលជាងដប់លានពាក្យ។ មនុស្សជាច្រើន...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
ព្រះអម្ចាស់យេស៊ូវធ្លាប់មានបន្ទូលថា៖ «នៅពេលនោះ ប្រសិនបើមានមនុស្សនិយាយប្រាប់អ្នករាល់គ្នាថា មើលណ៎! ព្រះគ្រីស្ទនៅទីនេះ ឬទីនោះ ចូរកុំជឿឲ្យសោះ។ ដ្បិតនឹងមានព្រះគ្រីស្ទក្លែងក្លាយ និងហោរាក្លែងក្លាយ ហើយសម្ដែងទីសម្គាល់ និងភាពអស្ចារ្យដ៏គគ្រឹកគគ្រេង ដូច្នេះក៏នាំឱ្យបំភាន់សូម្បីតែពួកដែលត្រូវបានជ្រើសតាំង ប្រសិនបើអាច» (ម៉ាថាយ ២៤:២៣-២៤)។ ពួកគ្រូគង្វាល និងចាស់ទុំនៅក្នុងពិភពសាសនា តែងតែយកបទគម្ពីរមួយនេះធ្វើជាមូលដ្ឋាន ដើម្បីកំណត់ថា ព្រះជាម្ចាស់មិនអាចយកកំណើតជាមនុស្ស ហើយលេចមក ព្រមទាំងធ្វើកិច្ចការនៅគ្រាចុងក្រោយបានឡើយ ដោយកំណត់ថា រាល់ការធ្វើបន្ទាល់ពីការយាងមករបស់ព្រះអម្ចាស់ សុទ្ធតែជារឿងក្លែងក្លាយ។ ការណ៍នេះធ្វើឲ្យអ្នកជឿជាច្រើន ចេះតែងងឹតងងល់ការពារខ្លួនពីព្រះគ្រីស្ទក្លែងក្លាយ ពាក់ព័ន្ធនឹងរឿងទទួលស្វាគមន៍ព្រះអម្ចាស់ ពួកគេមិនហ៊ានស្វែងរក និងពិនិត្យពិច័យពីការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ដោយសកម្មឡើយ។ ជាលទ្ធផល គឺពួកគេមិនអាចទទួលស្វាគមន៍ព្រះអម្ចាស់បានតែម្ដង។ ហេតុនេះហើយ ចំណុចសំខាន់ក្នុងការទទួលស្វាគមន៍ព្រះអម្ចាស់ គឺការចេះបែងចែកឱ្យដឹងច្បាស់រវាងព្រះគ្រីស្ទពិត និងព្រះគ្រីស្ទក្លែងក្លាយ។ ចុះតើអ្នកត្រូវបែងចែកឱ្យដឹងច្បាស់រវាងព្រះគ្រីស្ទពិត និងព្រះគ្រីស្ទក្លែងក្លាយដោយរបៀបណាទៅ? ជាបឋម យើងត្រូវដឹងថា ពាក្យដែលថា «នៅគ្រាចុងក្រោយ នឹងមានព្រះគ្រីស្ទក្លែងក្លាយលេចឡើង ដើម្បីបំភាន់មនុស្ស» គឺជាអ្វីដែលព្រះអម្ចាស់យេស៊ូវបានមានបន្ទូលដោយផ្ទាល់ព្រះឱស្ឋ។ ព្រះបន្ទូលនេះគឺត្រឹមត្រូវ ហើយវាក៏ជាការពិតដែរ។ យើងទាំងអស់គ្នាបានឃើញហេតុការណ៍ដែលមានព្រះគ្រីស្ទក្លែងក្លាយលេចឡើង ដើម្បីបំភាន់មនុស្សនៅក្នុងប្រទេសមួយចំនួនរួចមកហើយ ដែលនេះបញ្ជាក់ថា ព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវត្រូវបានសម្រេចហើយ។ ទោះជាយ៉ាងណា មនុស្សមួយចំនួនបានបដិសេធការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ ដោយសារតែមានព្រះគ្រីស្ទក្លែងក្លាយលេចឡើងនៅគ្រាចុងក្រោយ។ តើពួកគេកំពុងធ្វើខុសរឿងអ្វីទៅ? តើនេះមិនមែនប្រៀបដូចជាការបង្អត់អាហារ ព្រោះតែខ្លាចស្លាក់ទេឬអី? តើពួកគេមិនកំពុងតែបដិសេធសេចក្ដីទំនាយ អំពីការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់យេស៊ូវទេឬអី? ប្រសិនបើមនុស្សជឿលើព្រះអម្ចាស់ តែហ៊ានបដិសេធសេចក្ដីទំនាយរបស់ព្រះអម្ចាស់យេស៊ូវ តើពួកគេមិនកំពុងតែទាស់ទទឹងនឹងព្រះអម្ចាស់ទេឬអី? តើមនុស្សបែបនេះអាចទទួលស្វាគមន៍ព្រះអម្ចាស់យ៉ាងម៉េចនឹងបានទៅ? ចុះហេតុអ្វីបានជាព្រះអម្ចាស់យេស៊ូវព្រមានមនុស្សនៅគ្រាចុងក្រោយ ឲ្យការពារខ្លួនពីព្រះគ្រីស្ទក្លែងក្លាយអញ្ចឹង? នេះគឺជាក្ដីស្រឡាញ់របស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ធ្វើបែបនេះ គឺដើម្បីការពារយើង និងមិនឲ្យយើងត្រូវព្រះគ្រីស្ទក្លែងក្លាយបំភាន់ ហើយដើរតាមពួកគេ។ ប្រសិនបើយើងត្រូវគេបំភាន់ យើងនឹងមិនអាចទទួលបានសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ឡើយ។ ហេតុនេះហើយ ទើបព្រះអម្ចាស់យេស៊ូវមានបន្ទូលរឿងនេះទុកជាមុនតាំងពីយូរយារណាស់មកហើយ នៅក្នុងយុគសម័យនៃព្រះគុណ ដើម្បីឲ្យយើងអាចការពារខ្លួនពីព្រះគ្រីស្ទក្លែងក្លាយ។ តាមរយៈការនេះ យើងអាចមើលឃើញពីចេតនាដ៏ផ្ចិតផ្ចង់របស់ព្រះជាម្ចាស់។ ប៉ុន្តែ មនុស្សជាច្រើនមិនមានការយល់ដឹងដ៏ត្រឹមត្រូវ ចំពោះព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវនោះទេ។ ក្នុងពេលកំពុងការពារខ្លួនពីព្រះគ្រីស្ទក្លែងក្លាយ ពួកគេក៏បានបដិសេធការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់យេស៊ូវនៅគ្រាចុងក្រោយដែរ។ ដើម្បីការពារខ្លួនពីព្រះគ្រីស្ទក្លែងក្លាយ ពួកគេបានបដិសេធការពិតដែលព្រះជាម្ចាស់យកកំណើតជាមនុស្ស ដើម្បីសម្ដែងចេញសេចក្ដីពិតទៅវិញ។ តើនេះមិនមែនប្រៀបដូចជាការបង្អត់អាហារ ព្រោះតែខ្លាចស្លាក់ទេឬអី? តើមនុស្សបែបនេះ មិនមែនជាស្រីក្រមុំល្ងីល្ងើទេឬអី? តើការធ្វើបែបនេះ មិនមែនជារឿងមិនសមហេតុផលខ្លាំងពេកទេឬអី? ការដែលព្រះអម្ចាស់យេស៊ូវប្រាប់យើងឲ្យការពារខ្លួនពីព្រះគ្រីស្ទក្លែងក្លាយ ក៏ជាការរំលឹកឲ្យយើងត្រូវប្រុងស្មារតី និងរៀបចំខ្លួនផងដែរ។ ប្រសិនបើយើងមិនប្រុងស្មារតី និងរៀបចំខ្លួន ហើយចៃដន្យត្រូវព្រះគ្រីស្ទក្លែងក្លាយបំភាន់មែននោះ តើយើងមិនវិនាសបាត់ទៅហើយទេឬអី? មិនត្រឹមតែមិនអាចទទួលស្វាគមន៍ព្រះអម្ចាស់បានប៉ុណ្ណោះទេ តែទីបំផុត យើងនឹងត្រូវធ្លាក់ទៅនរក ហើយទទួលទោសមិនខាន។ ឥឡូវនេះ ដោយសារយើងដឹងថាព្រះគ្រីស្ទក្លែងក្លាយបានលេចឡើងរួចទៅហើយ តើយើងគួរប្រុងស្មារតី និងរៀបចំខ្លួនបែបណាទៅ ដើម្បីទទួលស្វាគមន៍ការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់? តើយើងគួរតែបែងចែកឱ្យដឹងច្បាស់រវាងព្រះគ្រីស្ទពិត និងព្រះគ្រីស្ទក្លែងក្លាយដោយរបៀបណាទៅ? ជាបឋម យើងត្រូវរៀនបែងចែកឲ្យដឹងច្បាស់ថា តើសេចក្ដីពិតគឺជាអ្វីឲ្យប្រាកដ ហើយតើនរណាដែលអាចសម្ដែងចេញសេចក្ដីពិតបាន។ នៅពេលដែលយើងមើលឃើញរឿងនេះច្បាស់ហើយ វានឹងងាយស្រួលសម្រាប់យើង ក្នុងការបែងចែកឱ្យដឹងច្បាស់រវាងព្រះគ្រីស្ទពិត និងព្រះគ្រីស្ទក្លែងក្លាយ។ នេះក៏ព្រោះតែព្រះគ្រីស្ទក្លែងក្លាយ និងហោរាក្លែងក្លាយ គឺគ្មានសេចក្ដីពិតទេ ហើយវិញ្ញាណអាក្រក់ផ្សេងៗក៏គ្មានសេចក្ដីពិតដែរ។ តើអ្នកដែលគ្មានសេចក្ដីពិត អាចសម្ដែងចេញសេចក្ដីពិតបានដែរឬទេ? គឺច្បាស់ជាមិនអាចទេ។ ព្រះគ្រីស្ទក្លែងក្លាយ និងហោរាក្លែងក្លាយ សុទ្ធតែជាមនុស្សដែលត្រូវវិញ្ញាណអាក្រក់ចូលសណ្ឋិត ពួកគេមកពីសាតាំង ដូច្នេះ ពួកគេគ្មានសេចក្ដីពិតទេ ហើយក៏មិនអាចសម្ដែងចេញសេចក្ដីពិតបានដែរ។ ចុះតើព្រះគ្រីស្ទក្លែងក្លាយពឹងផ្អែកលើអ្វី ដើម្បីបំភាន់មនុស្សទៅ? ទីមួយ ពួកគេពឹងផ្អែកលើការទាយទំនាយក្លែងក្លាយ ទីពីរ ពួកគេពឹងផ្អែកលើការផ្សព្វផ្សាយសេចក្ដីបង្រៀនខុសឆ្គង និងភាពខុសទំនង ទីបី ពួកគេពឹងផ្អែកលើកិច្ចការរបស់វិញ្ញាណអាក្រក់ ការនិយាយភាសាចម្លែកក្លែងក្លាយ ព្រមទាំងការធ្វើទីសម្គាល់ និងភាពអស្ចារ្យ។ សព្វថ្ងៃនេះ នៅពេលដែលព្រះគ្រីស្ទក្លែងក្លាយបំភាន់មនុស្ស ជាទូទៅ ពួកគេធ្វើបែបនេះដោយការនិយាយទំនាយក្លែងក្លាយបន្តិចបន្តួច និងការផ្សព្វផ្សាយសេចក្ដីបង្រៀនខុសឆ្គង និងភាពខុសទំនងមួយចំនួនប៉ុណ្ណោះ។ ពួកគេពឹងផ្អែកលើរឿងនេះ ដើម្បីបំភាន់មនុស្ស។ យើងមិនទាន់ឃើញពួកគេ ធ្វើទីសម្គាល់ និងការអស្ចារ្យដ៏ធំធេង ដើម្បីបំភាន់មនុស្សនៅឡើយទេ។ រឿងនេះគឺកម្រមានណាស់ ប្រហែលមកពីព្រះជាម្ចាស់មិនអនុញ្ញាត។ ប្រសិនបើព្រះជាម្ចាស់ពិតជាអនុញ្ញាតឱ្យសាតាំងធ្វើទីសម្គាល់ និងការអស្ចារ្យដ៏ធំធេងដើម្បីបំភាន់មនុស្សមែននោះ នោះ 99% នៃពិភពសាសនាទាំងមូលនឹងទៅជឿលើព្រះគ្រីស្ទក្លែងក្លាយមិនខាន។ នេះក៏ព្រោះតែក្នុងចំណោមមនុស្សជាតិទាំងអស់ មានមនុស្សតិចតួចណាស់ ដែលយល់ពីសេចក្ដីពិតយ៉ាងពិតប្រាកដ។ មនុស្សដែលគ្មានសេចក្ដីពិត គឺកំពុងស្ថិតក្នុងគ្រោះថ្នាក់ដ៏ធំ ហើយងាយនឹងត្រូវព្រះគ្រីស្ទក្លែងក្លាយ និងហោរាក្លែងក្លាយបំភាន់ណាស់។ ហេតុនេះហើយ ព្រះអម្ចាស់យេស៊ូវមានបន្ទូលពីសេចក្ដីទំនាយនេះ ជាចម្បង គឺដើម្បីឲ្យមនុស្សការពារខ្លួនពីព្រះគ្រីស្ទក្លែងក្លាយ ដែលលេចឡើងនៅគ្រាចុងក្រោយ ហើយដើម្បីប្រាប់មនុស្សឲ្យដឹងពីលក្ខណៈរបស់ព្រះគ្រីស្ទក្លែងក្លាយ ធ្វើបែបនេះ មនុស្សអាចបែងចែកឱ្យដឹងច្បាស់ពីព្រះគ្រីស្ទក្លែងក្លាយបាន ហើយជៀសផុតពីការត្រូវគេបំភាន់។ នេះហើយគឺជាគោលបំណងរបស់ព្រះអម្ចាស់យេស៊ូវក្នុងការមានបន្ទូលយ៉ាងដូច្នេះ ហើយវាក៏ជាចេតនាដ៏ផ្ចិតផ្ចង់របស់ព្រះអម្ចាស់ផងដែរ។ ប៉ុន្តែ ព្រះអម្ចាស់យេស៊ូវមិនដែលមានបន្ទូលថា ព្រះអង្គនឹងមិនយាងត្រឡប់មកវិញនោះទេ។ ប្រសិនបើមាននរណាម្នាក់មិនជឿថាព្រះអម្ចាស់បានយាងត្រឡប់មកវិញហើយ ដោយសារតែព្រះអម្ចាស់យេស៊ូវមានបន្ទូលថានឹងមានព្រះគ្រីស្ទក្លែងក្លាយលេចឡើងនោះ គឺពួកគេខុសហើយ។ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «មើល៍ ខ្ញុំនឹងមកឆាប់ៗ» (វិវរណៈ ៣:១១)។ ហេតុនេះហើយ ការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់យេស៊ូវគឺជារឿងដែលចៀសមិនរួចឡើយ។ ប៉ុន្តែ តើពួកគ្រូគង្វាល និងចាស់ទុំបកស្រាយបទគម្ពីរមួយវគ្គនេះយ៉ាងដូចម្ដេចទៅ? ពួកគេប្រាប់អ្នកជឿថា «ដោយសារតែនៅគ្រាចុងក្រោយនឹងមានព្រះគ្រីស្ទក្លែងក្លាយលេចឡើងដើម្បីបំភាន់មនុស្ស ដូច្នេះ រាល់ដំណឹងដែលប្រាប់ថាព្រះអម្ចាស់បានយាងត្រឡប់មកវិញហើយនោះ សុទ្ធតែជារឿងក្លែងក្លាយ។ អ្នករាល់គ្នាត្រូវបានហាមឃាត់មិនឱ្យស្វែងរក និងពិនិត្យពិច័យនោះទេ ហើយរឹតតែមិនគួរទទួលយកការនេះទៅទៀត»។ នេះគឺជាការបដិសេធទាំងស្រុងដោយប្រយោល នូវអ្វីដែលព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «មើល៍ ខ្ញុំនឹងមកឆាប់ៗ»។ តាមរយៈការបកស្រាយបែបនេះ ពួកគ្រូគង្វាលកំពុងតែបកស្រាយខុស នូវព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវហើយ។ ប្រសិនបើមនុស្សជឿតាមការអះអាងរបស់ពួកគ្រូគង្វាល ហើយលែងពិនិត្យពិច័យពីផ្លូវពិតទៀតនោះ គឺពួកគេបានចាញ់ឧបាយកលរបស់ពួកសាតាំង និងពួកអារក្សហើយ។ ហេតុនេះហើយ គ្រូគង្វាលណាក៏ដោយដែលបកស្រាយបទគម្ពីរមួយវគ្គនេះយ៉ាងដូច្នេះ គឺគ្រាន់តែកំពុងបំភាន់មនុស្សប៉ុណ្ណោះ។ ពួកគេប្រើប្រាស់ឧទាហរណ៍នៃព្រះគ្រីស្ទក្លែងក្លាយបំភាន់មនុស្ស មកបដិសេធការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់យេស៊ូវ បដិសេធការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ និងបដិសេធរឿងដែលព្រះជាម្ចាស់សម្ដែងចេញសេចក្ដីពិត ដើម្បីធ្វើកិច្ចការនៃការសង្គ្រោះមនុស្សជាតិនៅគ្រាចុងក្រោយ។ គោលបំណងរបស់ពួកគេគឺ ដើម្បីរារាំងអ្នកមិនឲ្យទទួលស្វាគមន៍ការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ ដើម្បីឲ្យអ្នកបដិសេធមិនជឿ ឬមិនពិនិត្យពិច័យ ទោះបីជាអ្នកឮនរណាម្នាក់ធ្វើបន្ទាល់អំពីព្រះគ្រីស្ទ ឬប្រាប់ថាព្រះគ្រីស្ទនៅទីណាក៏ដោយ ហើយដើម្បីឲ្យអ្នកគ្រាន់តែសម្ងំនៅក្នុងពួកជំនុំស្ដាប់តែសេចក្ដីអធិប្បាយរបស់ពួកគេ និងជឿតែពាក្យសម្ដីរបស់ពួកគេ ដើម្បីឲ្យនៅទីបញ្ចប់ អ្នកនឹងដើរតាមពួកគេធ្លាក់ទៅនរក។ នេះហើយជាចេតនារបស់ពួកគ្រូគង្វាល។ ចុះតើការបកស្រាយបទគម្ពីរមួយវគ្គនេះតាមអត្ថន័យពិត គឺយ៉ាងម៉េចទៅវិញ? វាគួរតែត្រូវបានបកស្រាយយ៉ាងដូច្នេះថា៖ «យើងជឿលើព្រះបន្ទូលរបស់ព្រះអម្ចាស់។ វាជាការពិតដែលថា ព្រះគ្រីស្ទក្លែងក្លាយដែលបំភាន់មនុស្ស នឹងលេចឡើងយ៉ាងចៀសមិនផុតនៅគ្រាចុងក្រោយ ប៉ុន្តែការដែលព្រះអម្ចាស់យេស៊ូវពិតជានឹងយាងត្រឡប់មកវិញ ក៏ជារឿងពិតប្រាកដដែរ។ នេះគឺជាសេចក្ដីសន្យារបស់ព្រះអម្ចាស់។ ព្រះអម្ចាស់មានសេចក្ដីស្មោះត្រង់។ ព្រះអម្ចាស់បានសន្យាថា ព្រះអង្គនឹងយាងត្រឡប់មកវិញ ដូច្នេះ ព្រះអង្គពិតជានឹងយាងមកមិនខាន។ ទោះមានរឿងអ្វីក៏ដោយ ក៏យើងមិនអាចបដិសេធការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ ដោយសារតែមានព្រះគ្រីស្ទក្លែងក្លាយលេចឡើងនៅគ្រាចុងក្រោយនោះទេ ហើយយើងរឹតតែមិនអាចរួញរា មិនហ៊ានពិនិត្យពិច័យពីផ្លូវពិត ឬក៏បដិសេធមិនទទួលស្វាគមន៍ព្រះអម្ចាស់ ដោយសារតែយើងប្រុងប្រយ័ត្នចំពោះព្រះគ្រីស្ទក្លែងក្លាយនោះដែរ។ ការធ្វើបែបនេះ ធ្វើឲ្យយើងប្រឈមនឹងហានិភ័យនៃការបាត់បង់ឱកាស ក្នុងការទទួលស្វាគមន៍ព្រះអម្ចាស់ និងការទទួលបានសេចក្ដីសង្គ្រោះហើយ»។ ការបកស្រាយយ៉ាងដូច្នេះ មិនមែនជាការបំភាន់មនុស្សទេ។ ប៉ុន្តែ ពួកគ្រូគង្វាលតែងតែផ្សព្វផ្សាយភាពខុសទំនង ដោយកំណត់ថា រាល់ដំណឹងដែលប្រាប់ថាព្រះអម្ចាស់បានយាងមកហើយ សុទ្ធតែជារឿងក្លែងក្លាយ ហើយនិយាយថា រាល់ដំណឹងដែលប្រាប់ថាព្រះអម្ចាស់បានយាងមក ដោយយកកំណើតជាមនុស្សក្នុងនាមជាបុត្រមនុស្ស សុទ្ធតែជារឿងក្លែងក្លាយ។ តើនេះមិនមែនជាការបកស្រាយខុស នូវព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវទេឬអី? រឿងទាំងអស់នេះ គឺជាការបកស្រាយខុសនូវព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវ ដែលនេះបញ្ជាក់ថា ពួកគ្រូគង្វាលកំពុងតែបំភាន់មនុស្ស។ ពួកគេកំពុងបកស្រាយខុសនូវព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវ ហើយបំភ្លៃការពិត ដើម្បីសម្រេចគោលដៅរបស់ពួកគេក្នុងការបំភាន់មនុស្ស។ នេះហើយជាបំណង និងល្បិចកលរបស់ពួកគ្រូគង្វាល នៅក្នុងរបៀបដែលពួកគេបកស្រាយបទគម្ពីរមួយវគ្គនេះ។ អ៊ីចឹង ក្នុងការទទួលស្វាគមន៍ព្រះអម្ចាស់ តើយើងគួរបែងចែកឲ្យដឹងច្បាស់រវាងព្រះគ្រីស្ទពិត និងព្រះគ្រីស្ទក្លែងក្លាយយ៉ាងដូចម្ដេចទៅ? មានរឿងបីយ៉ាង ដែលមនុស្សចាំបាច់ត្រូវយល់។ ទីមួយ គឺរបៀបបកស្រាយព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវដែលថា «នៅគ្រាចុងក្រោយ នឹងមានព្រះគ្រីស្ទក្លែងក្លាយលេចឡើង ដើម្បីបំភាន់មនុស្ស» ទីពីរ គឺរបៀបបែងចែកឲ្យដឹងច្បាស់រវាងព្រះគ្រីស្ទពិត និងព្រះគ្រីស្ទក្លែងក្លាយ និងទីបី គឺបំណង និងចេតនានៅពីក្រោយរបៀបដែលពួកគ្រូគង្វាលបកស្រាយបទគម្ពីរមួយវគ្គនេះ។ នៅពេលដែលអ្នកច្បាស់ពីរឿងទាំងបីនេះ អ្នកនឹងអាចបែងចែកឲ្យដឹងច្បាស់រវាងព្រះគ្រីស្ទពិត និងព្រះគ្រីស្ទក្លែងក្លាយបាន។ មានតែព្រះគ្រីស្ទប៉ុណ្ណោះ ទើបអាចសម្ដែងចេញសេចក្ដីពិតបាន។ ព្រះគ្រីស្ទក្លែងក្លាយគ្មានសេចក្ដីពិតទេ ពួកគេអាចត្រឹមតែទាយទំនាយក្លែងក្លាយ ឬធ្វើទីសម្គាល់ និងរឿងអស្ចារ្យមួយចំនួន ដើម្បីបំភាន់មនុស្សប៉ុណ្ណោះ។ អស់អ្នកដែលគ្មានការយល់ដឹងខាងវិញ្ញាណ និងជាពួកអារក្ស គឺជឿតែលើទីសម្គាល់ និងរឿងអស្ចារ្យប៉ុណ្ណោះ ហើយមិនជឿលើសេចក្ដីពិតទេ ដូច្នេះហើយ ទើបពួកគេត្រូវគេបំភាន់ឲ្យដើរតាមព្រះគ្រីស្ទក្លែងក្លាយ។ ប៉ុន្តែ អស់អ្នកដែលជឿ និងស្រឡាញ់សេចក្ដីពិត គឺដើរតាមតែព្រះគ្រីស្ទ ហើយទទួលយកសេចក្ដីពិតប៉ុណ្ណោះ ហើយទីបំផុត ពួកគេទទួលបានជីវិត និងត្រូវបានព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍។
អ៊ីចឹង តើព្រះគ្រីស្ទនៅគ្រាចុងក្រោយយាងមក ដើម្បីធ្វើកិច្ចការចម្បងអ្វីខ្លះទៅ? ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នករាល់គ្នាចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង» (យ៉ូហាន ១៦:១៣)។ ព្រះជាម្ចាស់យកកំណើតជាមនុស្សនៅគ្រាចុងក្រោយ គឺពិតជាដើម្បីធ្វើកិច្ចការនេះមែន ព្រះអង្គនឹងណែនាំមនុស្សឱ្យចូលទៅក្នុងសេចក្ដីពិតទាំងអស់។ ចុះតើទ្រង់ធ្វើកិច្ចការអ្វីឲ្យប្រាកដទៅ? គឺជាកិច្ចការនៃការជំនុំជម្រះនៅគ្រាចុងក្រោយ។ ព្រះគម្ពីរចែងថា៖ «ដ្បិតនឹងមានវេលាមកដល់ ជាគ្រាដែលការជំនុំជម្រះត្រូវចាប់ផ្ដើមនៅឯដំណាក់របស់ព្រះជាម្ចាស់» (១ ពេត្រុស ៤:១៧)។ «ហើយខ្ញុំបានឃើញបល្ល័ង្កសដ៏ធំមួយ ហើយព្រះអង្គដែលគង់ពីលើ ដែលផែនដី និងផ្ទៃមេឃក៏រត់ចេញពីព្រះភក្ត្រទ្រង់ដែរ ហើយពួកវាបានបាត់ទៅទាំងស្រុង។ ហើយខ្ញុំបានឃើញមនុស្សស្លាប់ ទាំងអ្នកតូច ទាំងអ្នកធំ ឈរនៅមុខព្រះជាម្ចាស់។ សៀវភៅបានបើកឡើង ហើយសៀវភៅមួយក្បាលទៀតក៏បានបើកផងដែរ ដែលជាសៀវភៅជីវិត រួចមនុស្សស្លាប់ត្រូវបានជំនុំជម្រះចេញពីសេចក្តីដែលមានកត់ត្រាក្នុងសៀវភៅទាំងនោះ ស្របតាមទង្វើរបស់ពួកគេរៀងៗខ្លួន» (វិវរណៈ ២០:១១-១២)។ តើការជំនុំជម្រះនៅចំពោះបល្ល័ង្កសដ៏អស្ចារ្យ ដែលបានទាយទុកនៅក្នុងកណ្ឌគម្ពីរវិវរណៈ សំដៅទៅលើអ្វី? គឺសំដៅទៅលើព្រះជាម្ចាស់យកកំណើតជាមនុស្ស ដើម្បីសម្ដែងចេញសេចក្ដីពិត។ ចុះការយកកំណើតជាមនុស្ស សំដៅទៅលើអ្វីទៅ? មានន័យថា ការក្លាយជាបុត្រមនុស្ស។ ដូចទៅនឹងព្រះអម្ចាស់យេស៊ូវដែរ បុត្រមនុស្សអង្គនេះគឺជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ ព្រះអង្គមានសារជាតិជាព្រះ ហើយព្រះអង្គគឺជាការលេចមករបស់ព្រះជាម្ចាស់ ដោយគង់នៅលើមហាបល្ល័ង្កស ជំនុំជម្រះគ្រប់ប្រជាជាតិ និងមនុស្សទាំងអស់។ ហេតុនេះហើយ នៅពេលដែលអ្នកឃើញព្រះជាម្ចាស់សម្ដែងចេញសេចក្ដីពិត និងកំពុងធ្វើកិច្ចការនៃការជំនុំជម្រះ នេះមានន័យថាព្រះអង្គយាងមកហើយ។ ឥឡូវនេះ ព្រះដ៏មានគ្រប់ព្រះចេស្ដាកំពុងតែសម្ដែងចេញសេចក្ដីពិត និងកំពុងធ្វើកិច្ចការនៃការជំនុំជម្រះនៅគ្រាចុងក្រោយ ដែលនេះគ្រប់គ្រាន់ណាស់ទៅហើយក្នុងការបង្ហាញថា ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាព្រះគ្រីស្ទនៅគ្រាចុងក្រោយ។ តើព្រះគ្រីស្ទក្លែងក្លាយអាចសម្ដែងចេញសេចក្ដីពិតបានដែរឬទេ? ពួកគេមិនអាចសម្ដែងចេញសេចក្ដីពិតបានឡើយ។ ព្រះអង្គដែលអាចសម្ដែងចេញសេចក្ដីពិត គឺជាព្រះជាម្ចាស់ដែលបានលេចមក ហើយកំពុងធ្វើកិច្ចការ មានតែព្រះអង្គដែលអាចសម្ដែងចេញសេចក្ដីពិតប៉ុណ្ណោះ ទើបជាព្រះអង្គដែលអាចធ្វើកិច្ចការនៃការជំនុំជម្រះបាន។ សេចក្ដីពិតប្រៀបដូចជាកញ្ចក់ដែលឆ្លុះបញ្ចាំងឱ្យឃើញពីរូបរាងពិតរបស់អារក្សអញ្ចឹង សេចក្ដីពិតគឺជាអ្វីដែលបើកសម្ដែងពីមនុស្សបានច្រើនបំផុត។ នៅពេលព្រះជាម្ចាស់សម្ដែងចេញសេចក្ដីពិត មនុស្សទាំងអស់នឹងត្រូវអាម៉ាស់មុខនៅចំពោះសេចក្ដីពិត ហើយចរិតលក្ខណៈពិតរបស់ពួកគេច្បាស់ជានឹងត្រូវបានលាតត្រដាងមិនខាន។ ទោះបីជាពួកគេមានឋានៈខ្ពស់ ឬមានចំណេះដឹងច្រើនកម្រិតណាក៏ដោយ នៅពេលពួកគេឃើញសេចក្ដីពិត ពួកគេក៏ប្រែជាស្ងៀមស្ងាត់ ហើយមិនហ៊ាននិយាយផ្ដេសផ្ដាសទៀតឡើយ។ ពាក្យសម្ដី និងទ្រឹស្ដីបន្តិចបន្តួចរបស់ពួកគេ គឺគ្មានតម្លៃទាល់តែសោះនៅចំពោះសេចក្ដីពិត។ ហេតុនេះហើយ សូម្បីតែសាតាំងក៏ប្រែជាស្ងៀមស្ងាត់ ហើយមិនហ៊ាននិយាយអ្វីទាំងអស់នៅចំពោះសេចក្ដីពិត។ កាលពីមុន ពិភពសាសនាបានផ្សព្វផ្សាយពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាន និងមួលបង្កាច់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។ ប៉ុន្តែ តាំងពីព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាត្រូវបានផ្សព្វផ្សាយនៅលើអ៊ីនធឺណិតមក ពិភពសាសនាក៏ប្រែជាបិទមាត់ឈឹង ហើយចេះស្ងប់ស្ងៀមជាងមុនឆ្ងាយណាស់។ ឥឡូវនេះ មិនសូវមានមនុស្សហ៊ានវិនិច្ឆ័យ និងថ្កោលទោសពួកជំនុំទៀតទេ ហើយការរិះគន់មកលើពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ក៏កាន់តែតិចទៅៗដែរ។ ទោះបីជាមានពួកអារក្សមួយចំនួនតូចនៅតែហ៊ានរិះគន់ក៏ដោយ ក៏មិនយូរប៉ុន្មាន ភាពខុសទំនងរបស់ពួកគេ នឹងលែងអាចឈរជើងបានដែរ ហើយមនុស្សភាគច្រើនដែលវិនិច្ឆ័យ និងថ្កោលទោសព្រះជាម្ចាស់ គឺសុទ្ធតែបានដួលរលំហើយ។ នៅពេលដែលមនុស្សជាច្រើនបានឃើញព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ពួកគេមានអារម្មណ៍ថា ព្រះបន្ទូលទាំងនេះមានសិទ្ធិអំណាច និងព្រះចេស្ដា ហើយសុទ្ធសឹងតែជាសេចក្ដីពិត។ ពួកគេយល់ថា ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាមានសេចក្ដីពិត និងមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយយល់ថា ព្រះដ៏មានគ្រប់ព្រះចេស្ដា ទំនងជាព្រះអម្ចាស់យេស៊ូវដែលបានលេចមក ហើយកំពុងធ្វើកិច្ចការមែន។ អ្នកខ្លះពិនិត្យពិច័យមួយឆ្នាំ ឬពីរឆ្នាំ រួចក៏ទទួលយកកិច្ចការនៅគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ អ្នកខ្លះពិនិត្យពិច័យបីឆ្នាំ ទៅប្រាំឆ្នាំ រួចក៏ទទួលយក ហើយអ្នកខ្លះទៀតពិនិត្យពិច័យប្រាំពីរ ប្រាំបីឆ្នាំ ឬរហូតដល់ដប់ឆ្នាំឯណោះ ទើបព្រមទទួលយក។ មានបុគ្គលល្បីៗនៅក្នុងប្រទេសលោកខាងលិចជាច្រើនបានទទួលយក រួមទាំងបុគ្គលលេចធ្លោផ្សេងៗ ដូចជា គ្រូគង្វាល អ្នកនិពន្ធ និងសាស្ត្រាចារ្យជាដើម។ ចុះហេតុអ្វីបានជាពួកគេទទួលយកកិច្ចការនោះទៅ? ពួកគេបានឃើញថា ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាសុទ្ធតែជាសេចក្ដីពិត ពួកគេដឹងយ៉ាងច្បាស់ថា ព្រះបន្ទូលទាំងនេះត្រូវបានសម្ដែងឡើងដោយព្រះជាម្ចាស់ ហើយពួកគេដឹងយ៉ាងច្បាស់ថា កិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាកិច្ចការរបស់ព្រះជាម្ចាស់។ ទោះបីជាព្រះដ៏មានគ្រប់ព្រះចេស្ដាបានយកកំណើតជាមនុស្ស ក្នុងនាមជាបុត្រមនុស្សដ៏ធម្មតាម្នាក់ក៏ដោយ ប៉ុន្តែព្រះបន្ទូលដែលព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញមក សុទ្ធតែជាសេចក្ដីពិត ហើយធ្វើឲ្យមនុស្សជឿជាក់ទាំងស្រុង ដូច្នេះហើយ ទើបអ្នកដែលស្រឡាញ់សេចក្ដីពិត ទទួលយកព្រះអង្គ។ ចំណែកឯអ្នកដែលមិនស្រឡាញ់សេចក្ដីពិតវិញ គឺដូចគ្នាបេះបិទទៅនឹងពួកផារីស៊ី នៅពេលដែលព្រះអម្ចាស់យេស៊ូវបានលេចមក និងធ្វើកិច្ចការអញ្ចឹងដែរ។ ពួកគេក៏ទទួលស្គាល់ថា ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាមានសិទ្ធិអំណាច និងព្រះចេស្ដាដែរ ប៉ុន្តែដោយសារតែពួកគេមិនស្រឡាញ់សេចក្ដីពិត ទើបពួកគេមិនទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដា។ ក៏មានមនុស្សមួយចំនួនតូច ដែលត្រូវបានរឹតត្បិតដោយពិភពសាសនាផងដែរ។ ដោយសារតែខ្លាចពិភពសាសនាបណ្ដេញចេញ ពួកគេមិនហ៊ានជឿ ឬទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដាឡើយ។ តើនេះមិនមែនជារឿងល្ងង់ខ្លៅ និងងងឹតងងល់ទេឬអី? ក្នុងការជឿលើព្រះអម្ចាស់ និងពិនិត្យពិច័យពីផ្លូវពិត អ្នកត្រូវតែមានការវិនិច្ឆ័យដោយខ្លួនឯង។ អ្នកមិនអាចស្ដាប់តាមតែគ្រូគង្វាលរហូតនោះទេ ហើយរឹតតែមិនអាចជឿតាមបុព្វបុរសរបស់អ្នកទៀត ពីព្រោះពួកគេមិនមែនតំណាងឲ្យព្រះជាម្ចាស់ឡើយ ហើយរឹតតែមិនមែនតំណាងឲ្យការមានសេចក្ដីពិតនោះដែរ។ ដើម្បីធ្វើជាស្រីក្រមុំមានប្រាជ្ញា អ្នកត្រូវតែប្រុងស្មារតី អធិស្ឋាន និងចេះស្វែងរកសេចក្ដីពិត។ ប្រសិនបើអ្នកមិនចេះអធិស្ឋាន ហើយមិនចេះពឹងផ្អែកលើព្រះជាម្ចាស់ទេ នោះអ្នកងាយនឹងត្រូវបានសាតាំង និងពួកគ្រូគង្វាល បំភាន់ គ្រប់គ្រង និងចាប់ជាឈ្លើយណាស់។
អ៊ីចឹង តើអ្នកត្រូវមានលក្ខណៈអ្វីខ្លះ ដើម្បីអាចស្វែងរក និងពិនិត្យពិច័យពីផ្លូវពិតបាន? ជាបឋម អ្នកត្រូវតែចេះបែងចែកឲ្យដឹងច្បាស់ថាតើសេចក្ដីពិតគឺជាអ្វី តើនរណាមានសេចក្ដីពិត ហើយតើនរណាអាចសម្ដែងចេញសេចក្ដីពិតបាន។ នៅពេលដែលអ្នកមើលឃើញរឿងទាំងនេះច្បាស់ហើយ អ្នកនឹងអាចបែងចែកឲ្យដឹងច្បាស់រវាងព្រះគ្រីស្ទពិត និងព្រះគ្រីស្ទក្លែងក្លាយបានមិនខាន។ ប្រសិនបើព្រះអង្គគឺជាព្រះគ្រីស្ទ នោះព្រះអង្គច្បាស់ជាអាចសម្ដែងចេញសេចក្ដីពិតបាន ប៉ុន្តែប្រសិនបើគេមិនមែនជាព្រះគ្រីស្ទទេ នោះគេមិនអាចសម្ដែងចេញសេចក្ដីពិតបានឡើយ។ តើព្រះគ្រីស្ទក្លែងក្លាយពឹងផ្អែកលើអ្វី ដើម្បីបំភាន់មនុស្សទៅ? គឺពឹងផ្អែកលើការទាយទំនាយក្លែងក្លាយ និងការផ្សព្វផ្សាយសេចក្ដីបង្រៀនខុសឆ្គង និងភាពខុសទំនង។ ព្រះគ្រីស្ទក្លែងក្លាយគ្មានសេចក្ដីពិតទាល់តែសោះ។ ប្រសិនបើអ្នកអាចមើលឃើញរឿងនេះច្បាស់ នោះអ្នកនឹងមិនងាយត្រូវព្រះគ្រីស្ទក្លែងក្លាយបំភាន់ឡើយ។ លើសពីនេះទៅទៀត ប្រសិនបើអ្នកអាចមើលឃើញច្បាស់ថា ពួកគ្រូគង្វាល និងចាស់ទុំគ្មានសេចក្ដីពិត ហើយពួកគេគឺជាអ្នកគង្វាលក្លែងក្លាយមែននោះ នោះអ្នកក៏នឹងមិនត្រូវពួកគ្រូគង្វាល និងចាស់ទុំបំភាន់ដែរ។ ប្រសិនបើមនុស្សដែលជឿលើព្រះអម្ចាស់ ត្រូវពួកគ្រូគង្វាល និងចាស់ទុំគ្រប់គ្រងនោះ ពួកគេច្បាស់ជាមិនមែនជាអ្នកដែលត្រូវបានព្រះជាម្ចាស់រើសតាំងឡើយ ផ្ទុយទៅវិញ ពួកគេគឺជាកម្មសិទ្ធិសាតាំង។ អស់អ្នកដែលគោរពបូជាពួកគ្រូគង្វាល និងចាស់ទុំ គឺជាស្រីក្រមុំល្ងីល្ងើ ហើយមិនអាចទទួលស្វាគមន៍ព្រះអម្ចាស់បានឡើយ។ ត្រូវចាំរឿងនេះឲ្យច្បាស់! ក្នុងការពិនិត្យពិច័យពីផ្លូវពិត ម្យ៉ាងគឺត្រូវ អាចកំណត់បានថា ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាមានសិទ្ធិអំណាច និងព្រះចេស្ដា ហើយសុទ្ធសឹងតែជាសេចក្ដីពិត ថាមានតែព្រះជាម្ចាស់ប៉ុណ្ណោះ ទើបអាចសម្ដែងចេញសេចក្ដីពិតបាន ហើយថាក្រៅពីព្រះជាម្ចាស់ គ្មាននរណាម្នាក់អាចសម្ដែងចេញសេចក្ដីពិតបានឡើយ។ ម្យ៉ាងវិញទៀត គឺត្រូវកំណត់ថា ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាសេចក្ដីពិតយ៉ាងដាច់ខាត ហើយមានតែព្រះជាម្ចាស់ប៉ុណ្ណោះ ទើបអាចសម្ដែងព្រះបន្ទូលទាំងនេះចេញមកបាន ថាគ្មានអារក្ស សាតាំង ឬវិញ្ញាណអាក្រក់ណាមួយ អាចសម្ដែងចេញសេចក្ដីពិតបានឡើយ ហើយថារាល់ពាក្យសម្ដីបំភាន់ និងរាល់ការឃោសនាអវិជ្ជមាន សុទ្ធតែជាពាក្យកុហក និងជាពាក្យរបស់អារក្ស ដែលមិនគួរឲ្យជឿទាល់តែសោះ។ នៅពេលពិនិត្យពិច័យពីផ្លូវពិត គ្រាន់តែដឹងច្បាស់ពីរឿងទាំងពីរនេះ គឺវាគ្រប់គ្រាន់បាត់ទៅហើយ។ ប្រសិនបើមនុស្សធម្មតាម្នាក់នេះ អាចសម្ដែងចេញសេចក្ដីពិត ហើយអាចសម្ដែងចេញព្រះបន្ទូលដែលមានសិទ្ធិអំណាច និងព្រះចេស្ដាបានមែននោះ នោះព្រះអង្គគឺជាការលេចមករបស់បុត្រមនុស្ស ដែលព្រះអម្ចាស់យេស៊ូវបានទាយទុកហើយ។ នេះគឺជាការលេចមករបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ឬក៏អាចនិយាយបានថា នេះគឺជាព្រះបន្ទូលដែលលេចមកជាសាច់ឈាម។ វាដូចទៅនឹងព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ព្រះជាម្ចាស់យកកំណើតជាមនុស្ស មានព្រះនាមថាព្រះគ្រីស្ទ ហេតុដូច្នេះហើយការហៅព្រះគ្រីស្ទដែលអាចប្រទានសេចក្តីពិតដល់មនុស្សថាជាព្រះជាម្ចាស់ គឺមិនមែនជាការហួសហេតុទាល់តែសោះ។ នេះគឺដោយសារទ្រង់មានសារជាតិរបស់ព្រះជាម្ចាស់ និងទ្រង់មានទាំងនិស្ស័យរបស់ព្រះជាម្ចាស់ ព្រមទាំងព្រះប្រាជ្ញាញាណនៃកិច្ចការរបស់ព្រះជាម្ចាស់ ដែលអ្វីៗទាំងនេះ មនុស្សមិនអាចមាននោះឡើយ។ អស់អ្នកដែលហៅខ្លួនឯងថាព្រះគ្រីស្ទ ប៉ុន្តែមិនអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់បាន គឺជាមនុស្សបោកប្រាស់ហើយ។ ព្រះគ្រីស្ទមិនមែនត្រឹមតែជាការសម្ដែងចេញរបស់ព្រះជាម្ចាស់នៅលើផែនដីទេ តែជារូបកាយសាច់ឈាមជាពិសេស ដែលព្រះជាម្ចាស់គ្រង ពេលទ្រង់អនុវត្តកិច្ចការរបស់ទ្រង់នៅលើផែនដី និងសម្រេចកិច្ចការរបស់ទ្រង់នៅកណ្ដាលចំណោមមនុស្ស។ សាច់ឈាមនេះមិនមែនមនុស្សណាក៏សុទ្ធតែអាចជំនួសបាននោះទេ ប៉ុន្តែជារូបកាយសាច់ឈាមមួយ ដែលអាចរ៉ាប់រងកិច្ចការរបស់ព្រះជាម្ចាស់នៅលើផែនដីនេះបានគ្រប់គ្រាន់ទាំងស្រុង ដែលអាចសម្ដែងចេញនិស្ស័យរបស់ព្រះជាម្ចាស់ ដែលអាចតំណាងឱ្យព្រះជាម្ចាស់បានគ្រប់គ្រាន់ទាំងស្រុង ហើយដែលអាចផ្គត់ផ្គង់ជីវិតដល់មនុស្សផង។ មិនយូរមិនឆាប់ មនុស្សដែលក្លែងធ្វើជាព្រះគ្រីស្ទ នឹងត្រូវដួលចុះទាំងអស់ ព្រោះទោះបីជាពួកគេប្រកាសខ្លួនឯងថាជាព្រះគ្រីស្ទក៏ដោយ ក៏ពួកគេគ្មានសារជាតិរបស់ព្រះគ្រីស្ទទាល់តែសោះ។ ហេតុនេះ ខ្ញុំប្រាប់ឱ្យដឹងទៅចុះថា យថាភាពរបស់ព្រះគ្រីស្ទ គ្មានមនុស្សណាអាចកំណត់បានឡើយ គឺមានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះ ទើបអាចឆ្លើយ និងសម្រេចបាន» («មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ព្រះដ៏មានគ្រប់ព្រះចេស្ដាបានលេចមក ហើយកំពុងធ្វើកិច្ចការនៅគ្រាចុងក្រោយ ដោយសម្ដែងចេញព្រះបន្ទូលជាងដប់លានពាក្យ។ មនុស្សជាច្រើន...
យើងបានជជែកគ្នាពីរបីលើកមកហើយ អំពីកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ។ ថ្ងៃនេះ យើងសូមក្រឡេកមើល អ្នកដែលបំពេញកិច្ចការជំនុំជម្រះ។...
យើងឃើញគ្រោះមហន្តរាយកើតមានជាបន្តបន្ទាប់ ហើយជំងឺរាតត្បាតកំពុងលេបត្របាក់សកលលោកនេះ។...
២ ០០០ ឆ្នាំមុន ព្រះអម្ចាស់យេស៊ូវដែលយកកំណើតជាមនុស្ស ត្រូវគេឆ្កាង ដើម្បីប្រោសលោះអំពើបាបមនុស្សជាតិ ដោយធ្វើជាដង្វាយលោះបាប...