តើអស់អ្នកដែលទទួលបានការលើកទោសបាប មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលក្នុងនគរស្ថានសួគ៌ដែរឬទេ?

03-04-2026

អ្នកជឿលើព្រះអម្ចាស់ជាច្រើនគិតថា «ព្រះអម្ចាស់យេស៊ូវបានអត់ទោសបាបឲ្យយើងរួចទៅហើយ ហើយយើងត្រូវបានរាប់ជាសុចរិតដោយសារសេចក្ដីជំនឿ។ ព្រះអម្ចាស់ទតឃើញថាយើងគ្មានបាបទេ ចុះហេតុអ្វីបានជាយើងមិនអាចត្រូវបានលើកឡើងទៅក្នុងនគរស្ថានសួគ៌ដោយផ្ទាល់តែម្ដងទៅ?» ឥឡូវនេះ តោះយើងប្រកបគ្នាអំពីសំណួរនេះ។ ការដែលអំពើបាបរបស់មនុស្សត្រូវបានលើកទោសឱ្យ តាមរយៈជំនឿលើព្រះអម្ចាស់ គឺជារឿងពិតមែន ប៉ុន្តែហេតុអ្វីបានជាពួកគេនៅតែប្រព្រឹត្តបាបជាញឹកញាប់ បន្ទាប់ពីទទួលបានការអត់ទោសបាបហើយនោះ? ទោះបីជាពួកគេជឿលើព្រះអម្ចាស់អស់មួយជីវិតក៏ដោយ ក៏ហេតុអ្វីបានជាពួកគេមិនអាចរំដោះខ្លួនចេញពីចំណងនៃធម្មជាតិបាបរបស់ខ្លួនបាន ហើយនៅតែរស់នៅក្នុងអំពើបាប និងមិនអាចដកខ្លួនរួចបាន? បន្ថែមពីនេះ ក្រោយពីទទួលបានការអត់ទោសបាបហើយ ហេតុអ្វីបានជាមនុស្សនៅតែអាចថ្កោលទោសព្រះជាម្ចាស់ ទាស់ទទឹងនឹងព្រះជាម្ចាស់ និងក្បត់ព្រះជាម្ចាស់ទៀត? តើនេះមានបញ្ហាអ្វីទៅ? ជនជាតិយូដាបានថ្វាយតង្វាយដុត បន្ទាប់ពីពួកគេបានប្រព្រឹត្តបាប ហើយអំពើបាបរបស់ពួកគេក៏ត្រូវបានអត់ទោសឲ្យ។ ចុះហេតុអ្វីបានជាពួកគេនៅតែអាចដំដែកគោលឆ្កាងព្រះអម្ចាស់យេស៊ូវ ដែលសម្ដែងចេញនូវសេចក្ដីពិត នៅលើឈើឆ្កាងបានទៀត? នេះគឺគ្រប់គ្រាន់ណាស់ទៅហើយក្នុងការបង្ហាញថា ការដែលមនុស្សម្នាក់ទទួលបានការអត់ទោសបាប មិនមែនមានន័យថាពួកគេបានរំដោះខ្លួនចេញពីអំពើបាបនោះឡើយ ហើយរឹតតែមិនមែនមានន័យថាពួកគេត្រូវបានញែកជាបរិសុទ្ធនោះដែរ។ នេះក៏ព្រោះតែបន្ទាប់ពីមនុស្សម្នាក់ទទួលបានការអត់ទោសបាបហើយ ធម្មជាតិបាបនៅក្នុងខ្លួនពួកគេនៅតែមានដដែល ពោលគឺធម្មជាតិដែលប្រព្រឹត្តបាបរបស់ពួកគេនៅតែមាន។ ពួកគេនៅតែរស់នៅក្នុងអំពើបាបរៀងរាល់ថ្ងៃ ដោយរស់នៅក្នុងជីវិតដែលប្រព្រឹត្តបាបហើយសារភាព សារភាពហើយប្រព្រឹត្តបាបវិញ។ ព្រះគម្ពីរចែងថា៖ «បើគ្មានភាពបរិសុទ្ធទេ គ្មាននរណាម្នាក់នឹងឃើញព្រះអម្ចាស់ឡើយ» (ហេព្រើរ ១២:១៤)។ «ហេតុនេះ អ្នកត្រូវតែបរិសុទ្ធ ដ្បិតខ្ញុំបរិសុទ្ធ» (លេវីវិន័យ ១១:៤៥)។ ដូច្នេះ តើមនុស្សបែបនេះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបាននូវការសន្យា និងព្រះពររបស់ព្រះជាម្ចាស់? តើពួកគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវបានលើកឡើងទៅក្នុងនគរស្ថានសួគ៌ដែរឬទេ? គឺមិនមានជាដាច់ខាត។

ក្នុងយុគសម័យនៃព្រះគុណ គ្មាននរណាម្នាក់អាចមើលឃើញយ៉ាងច្បាស់ថា កិច្ចការដែលព្រះអម្ចាស់យេស៊ូវបានធ្វើ គឺគ្រាន់តែជាកិច្ចការនៃការប្រោសលោះប៉ុណ្ណោះ មិនមែនជាកិច្ចការជម្រះនិស្ស័យពុករលួយរបស់មនុស្សជាតិនោះឡើយ ហើយរឹតតែមិនមែនជាកិច្ចការសង្គ្រោះមនុស្សជាតិឱ្យរួចផុតពីឥទ្ធិពលរបស់សាតាំងយ៉ាងពេញលេញនោះឡើយ។ ព្រះអម្ចាស់យេស៊ូវគ្រាន់តែធ្វើជាតង្វាយលោះបាបសម្រាប់មនុស្សជាតិប៉ុណ្ណោះ។ ដរាបណាមនុស្សអធិស្ឋាន សារភាពបាប និងប្រែចិត្តនៅក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវ នោះអំពើបាបរបស់ពួកគេត្រូវបានលើកលែងទោស ហើយពួកគេក៏លែងត្រូវបានផ្ដន្ទាទោសដោយក្រឹត្យវិន័យទៀតដែរ។ នេះហើយជាអត្ថន័យពិតនៃ «សេចក្ដីសង្គ្រោះ» ដែលយើងតែងតែនិយាយនៅក្នុងយុគសម័យនៃព្រះគុណ។ សេចក្ដីសង្គ្រោះនេះមិនមានជាប់ពាក់ព័ន្ធនឹងការត្រូវបានជម្រះឱ្យស្អាត និងការចូលទៅក្នុងនគរស្ថានសួគ៌នោះឡើយ។ អាចនិយាយបានថា រឿងទាំងពីរនេះគឺខុសគ្នាស្រឡះតែម្ដង។ ហេតុនេះហើយ គ្រាន់តែអ្នកបានទទួលយកកិច្ចការប្រោសលោះរបស់ព្រះអម្ចាស់យេស៊ូវ វាមិនមែនមានន័យថាអ្នកទទួលបានសេចក្ដីសង្គ្រោះយ៉ាងពេញលេញ ហើយនឹងបានចូលទៅក្នុងនគរស្ថានសួគ៌នោះឡើយ។ បងប្អូនសាកគិតមើល តើព្រះអម្ចាស់យេស៊ូវធ្លាប់មានបន្ទូលដែរឬទេថា មនុស្សដែលត្រូវបានលើកលែងទោសបាប គឺជាអ្នកដែលទទួលបានសេចក្ដីសង្គ្រោះ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលក្នុងនគរស្ថានសួគ៌? ព្រះអម្ចាស់យេស៊ូវមិនដែលមានបន្ទូលបែបនេះឡើយ ហើយព្រះវិញ្ញាណបរិសុទ្ធក៏មិនដែលថ្លែងបែបនេះដែរ។ ប៉ុន្តែ ព្រះអម្ចាស់យេស៊ូវពិតជាមានបន្ទូលយ៉ាងសំខាន់មួយឃ្លាថា៖ «ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នករាល់គ្នា ប៉ុន្តែពេលនេះអ្នករាល់គ្នាមិនអាចទ្រាំនឹងសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នករាល់គ្នាចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង» (យ៉ូហាន ១៦:១២-១៣)។ តើព្រះបន្ទូលទាំងនេះមានន័យដូចម្ដេច? ព្រះបន្ទូលទាំងនេះប្រាប់យើងថា រឿងដែលសំខាន់បំផុតក្នុងការទទួលស្វាគមន៍ព្រះអម្ចាស់ គឺការទទួលស្វាគមន៍ព្រះវិញ្ញាណនៃសេចក្ដីពិត។ តើព្រះវិញ្ញាណនៃសេចក្ដីពិតជានរណា? គឺទ្រង់ជាព្រះជាម្ចាស់ដែលយាងមកសម្ដែងចេញនូវសេចក្ដីពិត ហើយទ្រង់នឹងដឹកនាំអ្នកទាំងអស់គ្នាឱ្យចូលទៅក្នុងសេចក្ដីពិតទាំងអស់។ ឥឡូវនេះ អ្នកទាំងអស់គ្នាគ្រាន់តែត្រូវបានលើកទោសបាបប៉ុណ្ណោះ ហើយអ្នកទាំងអស់គ្នានៅតែត្រូវការឱ្យព្រះជាម្ចាស់ធ្វើកិច្ចការមួយដំណាក់កាលទៀត ទើបអ្នកទាំងអស់គ្នាអាចត្រូវបានញែកជាបរិសុទ្ធ។ អ្នកទាំងអស់គ្នាត្រូវតែរង់ចាំព្រះជាម្ចាស់ដែលយាងមកសម្ដែងចេញនូវសេចក្ដីពិត ទ្រង់នឹងធ្វើកិច្ចការជំនុំជម្រះ ដោយចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់។ មានតែការទទួលយកព្រះបន្ទូលដែលសម្ដែងចេញដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនេះទេ ទើបអ្នកអាចចូលទៅក្នុងសេចក្ដីពិតទាំងអស់ ទទួលបានការបន្សុទ្ធ និងរំដោះខ្លួនចេញពីឥទ្ធិពលរបស់សាតាំងបានយ៉ាងពេញលេញ ដល់ពេលនោះហើយ ទើបអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលក្នុងនគរស្ថានសួគ៌។ នៅក្នុងសេចក្ដីទំនាយនេះ ព្រះអម្ចាស់យេស៊ូវគ្រាន់តែមានបន្ទូលថា៖ «កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នករាល់គ្នាចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង»។ តើព្រះបន្ទូលនេះផ្ដល់សារអ្វីដល់យើង? គឺថា នៅពេលព្រះអម្ចាស់យាងត្រឡប់មកវិញ ទ្រង់នឹងសម្ដែងចេញនូវសេចក្ដីពិត ដើម្បីធ្វើកិច្ចការជំនុំជម្រះ ពោលគឺ កិច្ចការជំនុំជម្រះដោយចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់។ មានតែការឆ្លងកាត់ការជំនុំជម្រះនៅចំពោះបល្ល័ង្កជំនុំជម្រះរបស់ព្រះគ្រីស្ទប៉ុណ្ណោះ ទើបអ្នកអាចដឹងយ៉ាងពិតប្រាកដពីសភាពពិតនៃភាពពុករលួយរបស់ខ្លួន ហើយត្រូវបានជម្រះឱ្យស្អាតពីនិស្ស័យពុករលួយរបស់អ្នក ដល់ពេលនោះហើយ ទើបអ្នកអាចសម្រេចបាននូវការចុះចូលដ៏ពិតប្រាកដចំពោះព្រះជាម្ចាស់ និងធ្វើតាមបំណងព្រះហឫទ័យរបស់ទ្រង់។ ការណ៍នេះត្រូវបានសម្រេចស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវដែលថា «ចូរប្រោសពួកគេឱ្យបានបរិសុទ្ធដោយសេចក្ដីពិតរបស់ទ្រង់ ដ្បិតបន្ទូលរបស់ទ្រង់គឺជាសេចក្ដីពិត» (យ៉ូហាន ១៧:១៧)។ នេះមានន័យថា ក្នុងយុគសម័យនៃព្រះគុណ មនុស្សគ្រាន់តែត្រូវបានលើកលែងទោសបាបប៉ុណ្ណោះ។ ពួកគេមិនទាន់ទទួលបានសេចក្ដីពិត ឬត្រូវបានញែកជាបរិសុទ្ធនៅឡើយទេ ហើយព្រះជាម្ចាស់នៅតែត្រូវធ្វើកិច្ចការមួយដំណាក់កាលទៀត ដើម្បីជម្រះពួកគេឲ្យស្អាត។ អ្នកឃើញទេ ព្រះបន្ទូលទាំងនេះបើកសម្ដែងនូវអាថ៌កំបាំងនៃការចូលក្នុងនគរស្ថានសួគ៌។ ព្រះជាម្ចាស់សព្វព្រះហឫទ័យសង្គ្រោះមនុស្សជាតិយ៉ាងពេញលេញ ចុះតើទ្រង់ធ្វើកិច្ចការនេះដោយរបៀបណា? ទ្រង់ធ្វើកិច្ចការជំនុំជម្រះដោយចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ហើយដឹកនាំយើងឱ្យចូលទៅក្នុងសេចក្ដីពិតទាំងអស់ ដើម្បីឱ្យយើងអាចបោះបង់ចោលនូវនិស្ស័យពុករលួយ និងទទួលបានសេចក្ដីសង្គ្រោះយ៉ាងពេញលេញ។ ប្រសិនបើព្រះជាម្ចាស់មិនដឹកនាំយើងឲ្យចូលទៅក្នុងសេចក្ដីពិតទាំងអស់ទេ នោះយើងនឹងមិនអាចទទួលបានសេចក្ដីសង្គ្រោះយ៉ាងពេញលេញឡើយ ហើយយើងក៏នឹងគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលក្នុងនគរស្ថានសួគ៌ដែរ។ ហេតុនេះហើយ ព្រះអម្ចាស់មិនដែលមានបន្ទូលថា ការដែលត្រូវបានលើកលែងទោសបាប គឺជាលក្ខខណ្ឌដើម្បីចូលក្នុងនគរស្ថានសួគ៌ឡើយ។ ទោះបីជាអំពើបាបរបស់អ្នកត្រូវបានលើកលែងទោស ហើយអ្នកអាចទេសនា និងធ្វើការងារសម្រាប់ព្រះអម្ចាស់ ព្រមទាំងអាចធ្វើរឿងអព្ភូតហេតុជាច្រើនក៏ដោយ ក៏អ្នកនៅតែគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាដាច់ខាតដើម្បីចូលក្នុងនគរស្ថានសួគ៌។ មិនត្រឹមតែប៉ុណ្ណោះ ព្រះអម្ចាស់យេស៊ូវថែមទាំងមានបន្ទូលទៀតថា៖ «ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ៖ ចូរចេញពីខ្ញុំទៅ អ្នករាល់គ្នាដែលធ្វើកិច្ចការទុច្ចរិតអើយ» (ម៉ាថាយ ៧:២៣)។ ពួកគេទាំងនេះសុទ្ធតែជាអ្នកដែលទេសនា ធ្វើការងារ ព្យាបាលអ្នកជំងឺ បណ្ដេញអារក្ស និងធ្វើរឿងអព្ភូតហេតុជាច្រើន ក្នុងព្រះនាមព្រះអម្ចាស់។ ចុះហេតុអ្វីបានជាព្រះអម្ចាស់យេស៊ូវនៅតែមានបន្ទូលទៅកាន់ពួកគេថា «ចូរចេញពីខ្ញុំទៅ អ្នករាល់គ្នាដែលធ្វើកិច្ចការទុច្ចរិតអើយ» បែបនេះ? តើព្រះបន្ទូលទាំងនេះមានន័យដូចម្ដេច? មានន័យថា ប្រសិនបើអ្នកមិនទទួលយកការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ ហើយមិនទទួលយកកិច្ចការនៃព្រះវិញ្ញាណនៃសេចក្ដីពិត ដែលដឹកនាំអ្នកឱ្យចូលទៅក្នុងសេចក្ដីពិតទាំងអស់ នោះទោះបីជាអ្នកទេសនា ធ្វើការងារព្យាបាលអ្នកជំងឺ បណ្ដេញអារក្ស និងធ្វើរឿងអព្ភូតហេតុជាច្រើនក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវក៏ដោយ អ្នកគឺជាអ្នកប្រព្រឹត្តអំពើអាក្រក់ នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ដដែល។ ទ្រង់មិនដែលស្គាល់អ្នកឡើយ ហើយអ្នកក៏គ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលក្នុងនគរស្ថានសួគ៌ដែរ! នេះហើយជាអត្ថន័យនៃព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវ។ មិនថាអ្នកបានជឿលើព្រះអម្ចាស់អស់រយៈពេលប៉ុន្មានឆ្នាំនោះឡើយ ប្រសិនបើអ្នកមិនទទួលយកនូវសេចក្ដីពិតទាំងអស់ដែលព្រះជាម្ចាស់បានសម្ដែងចេញនៅគ្រាចុងក្រោយទេនោះ អ្នកគឺជាអ្នកប្រព្រឹត្តអំពើអាក្រក់ក្នុងព្រះនេត្ររបស់ទ្រង់ ដែលនាំឱ្យអ្នកត្រូវតែត្រូវបានជម្រុះចោល និងត្រូវធ្លាក់ក្នុងមហន្តរាយមិនខាន។ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «អ្នកណាដែលធ្វើតាមបំណងព្រះហឫទ័យព្រះវរបិតាខ្ញុំដែលគង់នៅស្ថានសួគ៌វិញទេតើ» (ម៉ាថាយ ៧:២១)។ តើនេះមានន័យដូចម្ដេច? មានន័យថា មានតែអស់អ្នកដែលអាចទទួលស្វាគមន៍ការយាងត្រឡប់មកវិញនៃព្រះអម្ចាស់ ទទួលស្វាគមន៍ព្រះវិញ្ញាណនៃសេចក្ដីពិត ចូលទៅក្នុងសេចក្ដីពិតទាំងអស់ ទទួលយកការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ ហើយត្រូវបានជម្រះឲ្យស្អាត ព្រមទាំងអាចបំពេញបេសកកម្ម និងបំពេញភារកិច្ចរបស់ភាវៈដែលព្រះបានបង្កើតឱ្យបានល្អ ទើបជាអ្នកដែលធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ មានតែមនុស្សទាំងនេះទេ ទើបអាចចូលក្នុងនគរស្ថានសួគ៌នៅទីបញ្ចប់បាន។

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «នៅពេលដែលព្រះយេស៊ូវយាងមកក្នុងពិភពមនុស្ស ទ្រង់បាននាំមកនូវយុគសម័យនៃព្រះគុណ ហើយបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ។ នៅក្នុងគ្រាចុងក្រោយ ព្រះជាម្ចាស់បានយកកំណើតជាមនុស្សម្ដងទៀត ហើយជាមួយនឹងការយកកំណើតជាមនុស្សនេះ ទ្រង់បានបញ្ចប់យុគសម័យនៃព្រះគុណ និងនាំមកនូវយុគសម័យនៃនគរព្រះ។ អស់អ្នកដែលអាចទទួលយកការយកកំណើតជាមនុស្សលើកទីពីររបស់ព្រះជាម្ចាស់ នឹងត្រូវបាននាំចូលទៅក្នុងយុគសម័យនៃនគរព្រះ ហើយថែមទាំងអាចទទួលយកការណែនាំរបស់ព្រះជាម្ចាស់ដោយផ្ទាល់ទៀតផង។ ទោះបីជាព្រះយេស៊ូវបានយាងមកក្នុងចំណោមមនុស្សជាតិ និងបានធ្វើកិច្ចការជាច្រើនក៏ដោយ ប៉ុន្តែទ្រង់គ្រាន់តែបញ្ចប់កិច្ចការនៃការប្រោសលោះមនុស្សជាតិទាំងអស់ និងធ្វើជាតង្វាយលោះបាបរបស់មនុស្សប៉ុណ្ណោះ។ ទ្រង់មិនបានដកចោលនូវនិស្ស័យពុករលួយទាំងអស់ចេញពីមនុស្សឡើយ។ ការសង្រ្គោះមនុស្សយ៉ាងពេញលេញចេញពីឥទ្ធិពលរបស់សាតាំង មិនគ្រាន់តែតម្រូវឱ្យព្រះយេស៊ូវក្លាយជាតង្វាយលោះបាប និងទទួលយកអំពើបាបរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏តម្រូវឱ្យព្រះជាម្ចាស់ធ្វើកិច្ចការកាន់តែធំធេងឡើង ដើម្បីដកនិស្ស័យដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយចេញពីមនុស្សឱ្យអស់ទាំងស្រុង។ ដូច្នេះ បន្ទាប់ពីមនុស្សត្រូវបានអត់ទោសពីអំពើបាបរបស់ខ្លួនហើយ ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ដើម្បីដឹកនាំមនុស្សចូលទៅក្នុងយុគសម័យថ្មី ហើយបានចាប់ផ្ដើមកិច្ចការនៃការវាយផ្ចាល និងការជំនុំជម្រះ។ កិច្ចការនេះបាននាំមនុស្សចូលទៅក្នុងពិភពមួយកាន់តែខ្ពស់។ អស់អ្នកដែលចុះចូលក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់នឹងរីករាយនឹងសេចក្តីពិតកាន់តែខ្ពស់ ហើយទទួលព្រះពរកាន់តែធំ។ ពួកគេនឹងរស់នៅយ៉ាងពិតប្រាកដនៅក្នុងពន្លឺ ហើយគេនឹងទទួលបានសេចក្តីពិត ផ្លូវ និងជីវិត» («អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

តើហេតុអ្វីបានជាព្រះជាម្ចាស់ បំពេញកិច្ចការនៃការជំនុំជម្រះ នៅគ្រាចុងក្រោយ?

សព្វថ្ងៃនេះ ជំងឺរាតត្បាតកំពុងឆ្លងរាលដាលនៅទូទាំងពិភពលោក ហើយគ្រោះមហន្តរាយនានា ក៏ចេះតែធ្ងន់ធ្ងរទៅៗដែរ។ យើងបានឃើញពីគ្រោះរញ្ជួយដី គ្រោះអត់ឃ្លាន...

តើនរណាអាចសង្គ្រោះមនុស្សជាតិ និងផ្លាស់ប្តូរវាសនារបស់យើងបាន?

ពេលនិយាយពីវាសនា មនុស្សភាគច្រើន មានលុយ និងឋានៈដូចគ្នា ហើយទទួលជោគជ័យ មានវាសនាល្អ ហើយគិតថា អ្នកក្រ អ្នកគ្មានមុខមាត់ អ្នកជួបមហន្តរាយ...

តើពិតទេដែលថា កិច្ចការ និងបន្ទូលទាំងអស់របស់ព្រះជាម្ចាស់ សុទ្ធតែមាននៅក្នុងព្រះគម្ពីរ?

ព្រះដ៏មានគ្រប់ព្រះចេស្ដាដ៏ជាព្រះអង្គសង្គ្រោះ ជាបានលេចមក និងកំពុងធ្វើការនៅគ្រាចុងក្រោយ ហើយទ្រង់បានសម្ដែងចេញព្រះបន្ទូលរាប់លាន។...

តើ «អ្នកណាដែលជឿលើព្រះរាជបុត្រា អ្នកនោះមានជីវិតអស់កល្បជានិច្ច» មានន័យដូចម្តេចពិតប្រាកដ?

នៅគ្រាចុងក្រោយ ព្រះអម្ចាស់យេស៊ូវបានយាងមកវិញក្នុងសាច់ឈាម ហើយបានសម្តែងជាងដប់លានព្រះបន្ទូល ដើម្បីធ្វើ...

Leave a Reply